About-Us-Hero.jpg
  1.  »  ហេតុអ្វីជ្រើសរើស យើងខ្ញុំ
  2.  »  អំពី​យើង​ខ្ញុំ

អំពី ​ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក

group.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ  នៅប្រទេសកម្ពុជា។ ដោយមានការទទួលស្គាល់ពីគណៈកម្មការ​មូល​បត្រ​កម្ពុជា ​ក្រុម​ហ៊ុន​មាន​គោល​ដៅ​ចូល​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួញ​ដូរ​ដោយ​ផ្ទាល់ ​និង​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​នៃ​លោហ​ធាតុ​មាន​តម្លៃ រូបិយបណ្ណបរទេស​ និង​ឧបករណ៍​និស្សន្ទ​ផ្សេង​ទៀត​។​ វា​នឹង​ធ្វើ​ឲ្យ​វិ​និយោ​គិន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​វិ​និយោគ​ ហើយ​នឹង​អាច​ជា​ជំ​នួយ​ក្នុង​ការ​បង្កើត ​និង​រក្សា​ទ្រព្យ​របស់​វិ​និយោគិន​ផង​ដែរ​។ 

ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​វិស័យ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ  ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  ​មាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​ភាព​ជំនាញ ​និង​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ការ​ជួញ​ដូរ ​។ ​ក្រុមហ៊ុន​ព្យា​យាម​យ៉ាង​សកម្ម ​ដើម្បី​ផ្ដល់​ជូន​អតិ​ថិជន​នូវ​ឧបករណ៍​ជួញ​ដូរ​ដ៏​ទូលំ​ទូលាយ ​ជា​មួយ​នឹង​ប្រព័ន្ធ​ជួញ​ដូរ​ឈាន​មុខ​គេ  ​គម្លាត​ថ្លៃ​ដែល​មាន​ភាព​ប្រកួត​ប្រជែង  ​ប្រតិ​បត្តិ​ការ​មាន​ភាព​រលូន ​និង​មិន​រអាក់​រអួល  ​និង​ប្រភព​ទិន្នន័យ​ឧបករណ៍​ហិរញ្ញ​វត្ថុ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ ដែល​នឹង​ផ្តល់​ការ​ជួញ​ដូរ​កាន់​តែ​ប្រសើរ​ដល់​អតិ​ថិជន​ទាំង​រូប​វន្ត​បុគ្គល ​និង​និតិ​បុគ្គល​។ 

ក្រុម​ប្រឹក្សា​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាស​ភាព​មន្រ្តី​ប្រតិ​បត្តិ​ដែល​មាន​គុណ​សម្បត្តិ​ល្អ​ប្រសើរ ​និង​មាន​បទ​ពិសោធន៍​គួរ​អោយ​កត់​សម្គាល់​នៅ​ក្នុង​ទីផ្សារ​រូបិយ​វត្ថុ​បរទេស ​និង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​។ ​យើង​ជឿ​ជាក់​ថា​ការ​ផ្ដល់​បរិយា​កាស​ជួញ​ដូរ ​ដែល​មាន​សុវត្ថិភាព ​និង​ជឿ​ទុក​ចិត្ត​បាន​ មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ជោគ​ជ័យ​នៅ​ក្នុង​ទីផ្សារ​។ ​ក្នុង​នាម​ជា​អតិថិជន​របស់​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  ​លោក​អ្នក​នឹង​ទទួល​បាន​ភាព​ជឿ​ជាក់ ​និង​ទំនុក​ចិត្ត ​ដែល​កើត​ឡើង​ពី​ការ​ជួញ​ដូរ​ជា​មួយ​ភ្នាក់​ងារ​ជើង​សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​។
សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល ​និង​ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក   សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ​​ផ្នែក​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ដែល​មាន​បទ​ពិសោធន៍​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​នេះ​។ ​ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា ​និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​លើក​កម្ពស់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដោយ​មាន​ចក្ខុ​វិស័យ​ដូច​គ្នា​នឹង​គ​.​ម​.​ក ​ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក  ​នឹង​ប្រ​កាន់​ខ្ជាប់​នូវ​​ស្មារតី​នៃ​ភាព​ត្រឹម​ត្រូវ ​ ភាព​ស្មោះ​ត្រង់ និង​ភាព​បើក​ទូលាយ​ក្នុង​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​ ដោយ​គោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

អំពី​គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា

គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា ​(គ.ម.ក) ​ជា​ស្ថាប័ន​រដ្ឋ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​ច្បាប់​មូល​បត្រ​រដ្ឋ ​និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ផ្សាយ ​និង​ជួញ​ដូរ​មូល​បត្រ​មហា​ជន​បាន​អនុ​ម័ត​រួច ​(ព្រះ​រាជ​ក្រឹត្យ ​លេខ ​ន​​ស​/​រ​ក​ម​/​១០០៧​/​០២៨​) ​។ ​គ​.​ម​.​ក​ មាន​គោល​ដៅ​គ្រប់​គ្រង​វិស័យ​មូល​បត្រ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ក្នុង​គោល​បំណង​ចូល​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ និង​សង្គម​ តាម​រយៈ​ការ​កៀរ​គរ​មូល​ធន​ពី​សា​ធារណ​ជន​ ឫ​អ្នក​វិ​និយោគ​មូល​បត្រ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​វិ​និយោគ​នៅ​កម្ពុជា​។ ​

គេហទំព័រ របស់គណៈកម្មការមូលបត្រកម្ពុជា: http://www.secc.gov.kh/english/index.php

socheat.jpg

ទី​តាំង​របស់​យើង

ទី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន ​ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ​ជា​មួយ​នឹង​អា​ជ្ញា​បណ្ណ​ឧបករណ៍​និស្សន្ទ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក    ​ត្រូវ​បាន​ទទួល​ស្គាល់ ​និង​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋា​ភិបាល​កម្ពុជា​។ ​ក្នុង​ន័យ​នេះ ​យើង​អនុវត្ត​តាម​បទ​ប្បញ្ញាត្តិ​យ៉ាង​តឹង​រឹង​បំផុត​ពាក់​ព័ន្ធ​នឹង​វិ​ធី​សាស្ត្រ​នៃ​ការ​ចាត់​ចែង​ និង​សុវត្ថិភាព​មូល​ធន​របស់​អ​តិ​ថិ​ជន ​និង​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​។