ប្រាក់ផោនបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយសារតែការបោះឆ្នោតក្នុងរដូវរងាររបស់ចក្រភពអង់គ្លេសដែលបានចាប់ផ្តើមកាលពីម្សិលមិញ។ បច្ចុប្បន្ន ការជួញដូរលើរូបិយប័ណ្ណមួយនេះ ស្ថិតនៅក្នុងតម្លៃ១.៣៤៨ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៩ខែ ព្រមទាំងបានកើនឡើងខ្ពស់ជាង២%ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើននេះបានបង្ហាញពីការប្រែប្រួលខ្លាំងមួយចំនួនរួចទៅហើយ។ ម៉្យាងវិញទៀត គូរូបិយប័ណ្ណមួយនេះត្រូវបានគេព្យាករណ៍ទុកថា នឹងមានការប្រែប្រួលក្នុងចន្លោះ១.២៨០៧ ទៅ១.៣៤៣៩ ជាមួយនឹងការសង្កេតតាមស្ថិតិប្រូបាប៊ីលីតេ៦៨% ព្រមទាំងការវិភាគអំពីបម្រែបម្រួលដោយថេរក្នុងមួយយប់ចំនួន៤៦%។
ខ្សែទម្រគោលក្នុងពេលនេះគឺស្ថិតក្នុងតម្លៃ១.៣០៦៥ ជាមួយនឹងខ្សែទម្របន្ទាប់ក្នុងតម្លៃ១.៣០០០ ក្រោយពេលបំបែកនូវខ្សែទម្រគោល។ ផ្ទុយមកវិញ ការជាប់ឆ្នោតរបស់លោក Boris Johnson អាចនឹងជំរុញឱ្យប្រាក់ផោនបន្តកើនឡើងទៅរកកម្រិតខ្ពស់ជាច្រើនខែ ជាមួយនឹងកម្រិតលខ្ពស់១.៣៣៨១ នៅឆ្នាំនេះដែលជាគោលដៅកើនឡើងខ្ពស់បំផុត។ ម៉្យាងវិញទៀត ការរំពឹងខ្ពស់របស់លោក Boris Johnson នាយករដ្ឋមន្រ្តីរបស់អង់គ្លេសដែលរំពឹងថាជាប់ឆ្នោតអណ្ណត្តិថ្មីនេះ មានន័យថា ចក្រភពអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ប្រសិនបើវាកើតឡើងនោះ គូរូបិយប័ណ្ណនេះត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះសម្រាប់មកកាន់កម្រិតទាបជាងកម្រិត១.៣១៥ ។
ចំណុចកណ្ដាល៖ ១.៣១៥
ខ្សែទម្រទី១៖ ១.៣០៧១ ខ្សែរបាំងទី១៖ ១.៣២៥
ខ្សែទម្រទី២៖ ១.២៩៧១ ខ្សែរបាំងទី២៖ ១.៣៣៣
ខ្សែទម្រទី៣៖ ១.២៨៩២ ខ្សែរបាំងទី៣៖ ១.៣៤៣
សម្រាប់ការព្យាករណ៍ក្នុងថ្ងៃនេះ វិនិយោគិនគួរធ្វើការលក់គូផោន/ដុល្លារអាមេរិកក្នុងតម្លៃ ១.៣៤៩ ដោយកំណត់ការខាតបង់ក្នុងតម្លៃ ១.៣៦២ និងកំណត់ប្រាក់ចំណេញក្នុងតម្លៃ ១.៣២៣។
កំណត់ចំណាំ៖
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។