​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ហៅ​កាត់​ថា​ ​G​-​Link​ ​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​នេះ​ ​រួមបញ្ចូល​ទាំង​ការ​លើក​ក​ម្ពស់​ក​ម្រិ​ត​ស្ដង់​ដារ​សេវាកម្ម​ ​និង​ផលិតផល​របស់​ខ្លួន​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​វិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​អាច​រីករាយ​ជាមួយ​ដំណើរ​វិនិយោគ​ដ៏​អស្ចារ្យ​ក្នុង​ការស្វែងរក​ប្រភព​បង្កើត​ប្រាក់ចំណូល​បន្ថែម​ក្នុង​បរិយាកាស​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ ​និង​តម្លា​ភាព​។​ ​ជាមួយនឹង​ការ​បន្ថែម​ផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​ ​ឬ​ ​Equity​ C​F​D​ ​ក្រុមហ៊ុន​ ​G​-​Link​ ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​លំដាប់​ថ្នាក់​លេខ​១​ ​ដែល​មាន​ផលិតផល​វិនិយោគ​ច្រើនជាង​គេ​បំផុត​នៅ​កម្ពុជា​ ​សម្រាប់​ការ​ជួយ​បង្កើន​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​សម្រាប់​វិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​ទាំងអស់​។​

​ដើម្បី​កត់​សម្គាល់​សមិទ្ធផល​ដ៏​សំខាន់​នេះ​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ​G​-​Link​ ​បាន​រៀបចំ​ពិធី​អប​អរសាទរ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាច​ណែនាំ​អំពី​ផលិតផល​វិនិយោគ​ក្នុង​ទម្រង់​ជា​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​ ​និង​គុណសម្បត្តិ​របស់​ផលិតផល​ទាំងនេះ​ទៅដល់​សាធារណជន​ ​ក៏ដូចជា​ចែករំលែក​ពេលវេលា​ដ៏​រីករាយ​ជាមួយ​ភ្ញៀវកិត្ដិយស​ទាំងអស់​ផង​ដែរ​។​

​ពិធី​អប​អរសាទរ​នេះ​ត្រូវ​បាន​ផ្ដល់​កិត្ដិយស​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​រួម​មាន​៖​ ​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ ​ន​.​ម​.​ក​ ​ឯកឧត្ដម​បណ្ឌិត​ វិ​ន​ ​ភក្ដី​ ​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្ដរការី​មូលបត្រ​នៃ​ ​ន​.​ម​.​ក​ ​លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ ​លោក​ ​ពេជ្រ​ ​រិទ្ធី​ ​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ ​លោក​ ​ស៊ីម​ ​ណារី​កិត្យា ​ម​ន្រ្ដី​ជំនាញ​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ ​ដើម្បី​ជា​សក្ខីភាព​ ​និង​អប​អរសាទរ​ដល់​ការ​រីក​ចម្រើន​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន​ ​G​-​Link​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​វត្តមាន​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​រួម​មាន​៖​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​លោកស្រី​ J​e​n ​T​r​an​ ​និង​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​លោកស្រី​ ​M​on​i​s​a​ ​Y​an​g​ ​ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​អប​អរសាទរ​ពី​បណ្ដា​ភ្ញៀវកិត្ដិយស​ជាច្រើន​រូប​ទៀត​ ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ​G​-​Link​ ​ក្នុង​ការ​បង្កើន​ក​ម្រិ​ត​ស្តង់​ដារ​ទី​ផ្សារ​នៅ​កម្ពុជា​ ​ក្រោម​ការ​គ្រប់គ្រង​របស់​ ​ន​.​ម​.​ក​។​

 

 

​ផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ ​ដែល​ក្រុមហ៊ុន​ ​G​-​Link​ ​បាន​នាំ​យកមក​ ​គឺជា​ការ​ជួញ​ដូរ​លើ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ​ ​ហើយ​ភាគច្រើន​ ​យើង​សុទ្ធតែ​បាន​ស្គាល់​ ​និង​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​។​ ​ជាឧទាហរណ៍​ ​ក្រុមហ៊ុន​ ​Face​book​ ​Apple​ ​T​e​s​l​a​ ​Micro​soft​ ​Star​buck​s ​Amazon​ ​Co​ca​-​Co​l​a​ ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​ប្រទេស​អា​ឡឺម៉ង់ ​និង​ប្រទេស​ចិន​។​ វិនិ​យោគិន​អាច​ជួញ​ដូរ​លើ​តម្លៃ​ភាគ​ហ៊ុន​ ​ឬ​មូលបត្រ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទាំងអស់​នេះ​បាន​ ​តាមរយៈ​កម្មវិធី​ជួញ​ដូរ​របស់​ក្រុមហ៊ុន​ ​G​-​Link​។​

​លោក​ ឈា ​ឆាយ​ហេង​ ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​ ​និង​ជា​តំណាង​នៃ​ក្រុមហ៊ុន​ ​G​-​Link​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ ​ខ្ញុំ​តំណាង​ឱ្យ​ក្រុមហ៊ុន​ ​G​-​Link​ ​ទាំងមូល​ ​សូម​សម្ដែង​នូវ​សេចក្ដីរំភើប​រីករាយ​ ​ដែល​យើង​មាន​ផលិតផល​វិនិយោគ​កាន់តែ​ច្រើន​សម្រាប់​ទី​ផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ ​ផលិតផល​វិនិយោគ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​សកម្មភាព​វិនិយោគ​កាន់តែ​មមាញឹក​ ​និង​ទាក់ទាញ​ការចូលរួម​កាន់តែ​ច្រើន​ពី​តួអង្គ​ទី​ផ្សារ​ទាំងអស់​នៅ​ក្នុង​វិ​ស​័​យ​ហិរញ្ញវត្ថុ​»​។​

 

 

​លោក​បាន​បន្ដ​ទៀត​ថា​៖​ ​«​ក្នុងស្មារតី​នេះ​ ​ក្រុមហ៊ុន​របស់យើង​ប្តេជ្ញា​ចិត្ដ​ថា​នឹង​ពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​របស់យើង​ ​ដើម្បី​ធានា​បាន​នូវ​តម្លា​ភាព​ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​អតិថិជន​ ​ហើយ​យើង​នឹង​បន្ដ​ការ​អភិវឌ្ឍ​សេវាកម្ម​ ​និង​ផលិតផល​វិនិយោគ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​យើង​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ ​ន​.​ម​.​ក​ ​និង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​របស់យើង​ ​សម្រាប់​ការ​​​ដឹកនាំ​ ​និង​ការ​គាំទ្រ​ជាបន្តបន្ទាប់​ក្នុង​ដំណើរ​រួមគ្នា​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ប្រកបដោយ​សុវត្ថិភាព​ ​និង​តម្លា​ភាព​ ​ដើម្បី​ការពារ​វិនិ​យោគិន​ ​និង​ជំរុញ​កំណើន​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​»​។​

 

 

​ដោយ​ចូលរួម​ក្នុងស្មារតី​នេះ​ ​ជាដំបូង​គណៈអធិបតី​នៃ​ ​ន​.​ម​.​ក​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ ​G​-​Link​ ​ដែល​តែងតែ​បន្ដ​ប្រតិបត្ដិការ​ល្អ​ប្រសើរ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​ ​និង​បាន​អប​អរសាទរ​ដល់​ក្រុមហ៊ុន​ ​G​-​Link​ ​ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​លំដាប់​ថ្នាក់​លេខ​១​ ​ដែល​មាន​ផលិតផល​វិនិយោគ​ច្រើនជាង​គេ​បំផុត​នៅ​កម្ពុជា​។​

​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ចាប់តាំង​ពី​ ​ន​.​ម​.​ក​ ​បាន​ផ្ដល់​អាជ្ញា​ប​ណ្ណ​ដល់​ក្រុមហ៊ុន​ ​G​-​Link​ ឱ្យ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​មក​ ​យើង​តែងតែ​មើលឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​ការ​អភិវឌ្ឍ​ផលិតផល​វិនិយោគ​របស់​ខ្លួន​។​ ​ជាក់ស្ដែង​ ​ក្រុមហ៊ុន​មាន​ផលិតផល​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ជួញ​ដូរ​ពី​ ​ន​.​ម​.​ក​ ​ប្រមាណ​ជា​ ​១​១​២​ ​ផលិតផល​ ​រួម​មាន​៖​ ​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​រូបិយប័ណ្ណ​បរទេស​ ​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​លោហធាតុ​មាន​តម្លៃ​ ​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​ថាមពល​ ​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​សន្ទស្សន៍​ ​និង​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​។​ ​នេះ​គឺជា​ចំនួន​ផលិតផល​ឧបករណ៍​និស្សន្ទ​ច្រើនជាង​គេ​ ​បើ​ធៀប​ជាមួយនឹង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ដទៃទៀត​»​។​

​ឯកឧត្ដម​បាន​បញ្ជាក់​ទៀត​ថា​៖​ ​«​ការ​កើន​ឡើង​នូវ​ទំហំ​ជួញ​ដូរ​របស់​ក្រុមហ៊ុន​នេះ​ ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ​ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ ​និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​វិនិយោគ​សាធារណៈ​ ​តាមរយៈ​ការ​ផ្ដល់​ជម្រើស​ផលិតផល​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការអនុញ្ញាត​ជាច្រើន​ដល់​វិនិ​យោគិន​ ​រួម​ទាំង​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ ​និង​បទ​ប្បញ្ញត្ដិ​ដែល​មាន​ជាធរមាន​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ ​G​-​Link​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ទាក់ទាញ​ ​និង​ការ​ផ្ដល់​ទំនុក​ចិត្ដ​ដល់​វិនិ​យោគិន​ឱ្យ​ចូលរួម​វិនិយោគ​នៅ​ក្នុង​វិ​ស័យ​នេះ​»​។​

​លោក​ ​Law​r​e​nc​e​ Kook ​បាន​ចូលរួម​បញ្ចេញមតិ​ថា​៖​ ​«​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​មោទកភាព​ដែល​បានឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ឱកាស​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​G​-​Link​។​ ​ដោយ​បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​អប​អរសាទរ​នេះ​ ​យើង​ជឿជាក់​ថា​ ​ក្រុមហ៊ុន​ ​G​-​Link​ ​នឹង​អាច​ផ្សព្វផ្សាយ​ផលិតផល​វិនិយោគ​ក្នុង​ទម្រង់​ជា​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​ ​និង​អត្ថប្រយោជន៍​របស់​វា​ដោយ​ជោគជ័យ​ ​ដោយ​អនុញ្ញាត​ឱ្យវិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​ទាំងអស់​អាច​វិនិយោគ​បាន​យ៉ាង​ងាយស្រួល​ ​និង​អាច​ទាញ​យក​ផល​ត្រឡប់​ពី​ការ​វិនិយោគ​ជាបន្តបន្ទាប់​»​។​

​ពិធី​អប​អរសាទរ​បាន​បញ្ចប់​ទៅ​ប្រកបដោយ​ផ្លែផ្កា​ ​ហើយក៏​ជា​ការ​ចាប់ផ្តើម​នៃ​ឱកាស​មាស​ថ្មីៗ​ជាច្រើន​ ​សម្រាប់​វិនិ​យោគិន​ ​និង​អ្នក​ជួញ​ដូរ​ទាំងអស់​ ​ដើម្បី​ជួយ​ឱ្យ​ជីវិត​របស់​ពួកគាត់​កាន់តែ​ល្អ​ប្រសើរ​ ​ក្រោម​ការ​ការពារ​របស់​ ​ន​.​ម​.​ក​។​

 

 

​ជា​ចុង​បញ្ចប់​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​និង​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ទាញ​យក​សា​រៈ​ប្រយោជន៍​ពី​ផលិតផល​កិច្ចសន្យា​លើ​គ​ម្លា​តថ្លៃ​មូលបត្រ​កម្មសិទ្ធិ​នេះ​ ​ក្រុមហ៊ុន​ ​G​-​Link​ ​នឹង​រៀបចំ​ផ្ដល់​ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ដល់​អតិថិជន​។​ ​ដូច្នេះ​ ​សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក​ដែល​មានឈ្មោះ​ថា​ ​Golden​ ​F​X ​Link​ ​Capital​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ប្រូ​ម៉ូ​សិន​ ​និង​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផលិតផល​ហិរញ្ញវត្ថុ​។​

 

 

​ប្រសិនបើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កា​របើក​គណនី​ជួញ​ដូរ​ ​ឬ​ការ​ប្រឹក្សា​យោបល់​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​ ​G​-​Link​ ​តាមរយៈ​ទូរស័ព្ទ​លេខ​៖​ 023 226 666​។