​នា​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បាន​រៀបចំ​កម្មវិធី​ប្រកួត​ដើរតួ​ (​Role​-​Play​ ​Competition​) ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ចំណេះ​ដឹង​ ​និង​ស្ដង់​ដារ​ ​ព្រមទាំង​ផ្ដល់​នូវ​បទពិសោធន៍​ជាក់ស្តែង​ ​និង​ជំនាញ​ទំនាក់ទំនង​ផ្សេងទៀត​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​ ​និង​បង្កើត​ក្រុម​ការងារ​ដែល​ច្នៃប្រឌិត​ ​និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​សម្រាប់​ការ​បង្កើន​ក​ម្រិ​ត​ស្ដង់​ដារ​សេវាកម្ម​របស់យើង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ​គួរ​ជាទី​ទុកចិត្ត​ ​និង​ជាទី​ពេញចិត្ត​របស់​អតិថិជន​។​

​កម្មវិធី​នេះ​ ​ត្រូវ​បាន​ចូលរួម​សហការ​ដោយ​ក្រុមហ៊ុន​ ​ភី​ភី​ ​លីង​ ​ស៊ី​ឃ្យួរឹ​ធី​ ​ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ ​និង​ការ​ជួញ​ដូរ​មូលបត្រ​ ​ដែល​បង្កើត​បានជា​វេទិកា​ចែករំលែក​បទពិសោធន៍​ ​និង​ការយល់​ដឹង​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​និង​ទី​ផ្សារ​មូលបត្រ​ ​ក៏ដូចជា​ប្រតិបត្ដិការ​អាជីវកម្ម​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​យើង​បាន​អញ្ជើញ​គណៈកម្មការ​វាយ​តម្លៃ​ចំនួន​ពីរ​រូប​មកពី​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​របស់យើង​ ​គឺ​លោកស្រី​ ​M​on​i​s​a​ ​Y​an​g​ ​ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ ​និង​លោកស្រី​ N​i​co​l​e​ ​H​o ​ដែល​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ប្រតិបត្ដិការ​ជាន់ខ្ពស់​។​ ​កម្មវិធី​របស់យើង​ ​ក៏​ត្រូវ​បាន​ផ្ដល់​កិត្ដិយស​ចូលរួម​ដោយ​លោក​បណ្ឌិត​ ​Ray​m​on​d​ C​h​o​i​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​គតិយុត្ដ​។​

 

 

​ក្នុង​ពេល​ប្រកួត​ ​ភ្នាក់ងារ​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​និង​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ ​ភី​ភី​ ​លីង​ ​ស៊ី​ឃ្យួរឹ​ធី​ ​បាន​បញ្ចេញ​សមត្ថភាព​តាមរយៈ​ការ​ដើរតួ​ ​និង​បង្ហាញ​នូវ​អ្វី​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​ ​និង​ការ​អនុវត្ត​កន្លងមក​។​ ​ដៃគូ​សម្ដែង​ ​ឬ​ក្រុម​សម្ដែង​ដែល​ដើរតួ​ជា​អ្នក​ប្រឹក្សា​យោបល់​ ​និង​ជា​អតិថិជន​ ​បាន​បញ្ចេញ​សមត្ថភាព​ជាបន្ដបន្ទាប់​គ្នា​ប្រកបដោយ​ភាព​ស្វាហាប់​ ​និង​ភាព​ស៊ីចង្វាក់គ្នា​។​ ​អ្នកដើរតួ​ជា​អ្នក​ប្រឹក្សា​យោបល់​ត្រូវ​សន្ទនា​ជាមួយ​អតិថិជន​ប្រកបដោយ​វី​ជ្ជា​ជីវៈ​ ​ណែនាំ​អតិថិជន​អំពី​ប្រវត្តិ​និង​ផលិតផល​របស់​ក្រុមហ៊ុន​ ​ផ្ដល់​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​អំពី​ទី​ផ្សារ​ដល់​អតិថិជន​ ​និង​ឆ្លើយ​រាល់​សំណួរ​របស់​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​សំណួរ​ទាំងនោះ​ ​គឺ​ទាក់ទង​ទៅ​នឹង​វិធី​សា​ស្រ្ដ​ទាញ​យក​ផល​ចំណេញ​ពី​ស្ថានភាព​ជំងឺឆ្លង​ដូច​នៅ​ពេល​បច្ចុប្បន្ន​ ​របៀប​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​នៅ​ពេល​ទី​ផ្សារ​ហិរញ្ញវត្ថុ​សកល​ប្រែប្រួល​ខ្លាំង​ ​វិធី​សា​ស្រ្ត​ធ្វើអាជីវកម្ម​ឱ្យ​ជោគជ័យ​តាមរយៈ​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​អ្នក​ជួញ​ដូរ​ជំនាញ​ ​និង​ជំនាញ​ផ្សេងៗ​ទៀត​។​ ​ការ​វាយ​តម្លៃ​ ​គឺ​ផ្អែក​ទៅលើ​សមត្ថភាព​របស់​បេក្ខជន​ក្នុង​ការ​បង្ហាញ​ពី​ក​ម្រិ​ត​ស្តង់​ដារ​អាជីវកម្ម​ដល់​អតិថិជន​ ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ​ជំនាញ​បច្ចេកទេស​និង​អន្តរ​បុគ្គល​ ​ការដោះស្រាយបញ្ហា​ ​និង​ការ​ពេញចិត្ត​របស់​អតិថិជន​។​ ​

 

 

ជា​លទ្ធផល​ ​គណៈកម្មការ​វាយ​តម្លៃ​ ​និង​ភ្ញៀវកិត្ដិយស​របស់យើង​ ​បាន​រីករាយ​ ​និង​អប​អរសាទរ​ចំពោះ​ការ​ដើរតួ​ដ៏​រស់រវើក​របស់​បេក្ខជន​ទាំងអស់​ ​ហើយ​បេក្ខជន​ផ្ទាល់​ក៏​ទទួល​បាន​នូវ​មតិ​ស្ថាបនា​ល្អ​ៗ​ ​ដើម្បី​ពង្រឹង​ជំនាញ​ ​និង​បង្កើន​ចំណេះ​ដឹង​របស់​ពួកគេ​។​ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ ​ជ័យ​លា​ភី​ ​៣​គូ​ ​ឬ​ ​ក្រុម​ ​បាន​ទទួល​រង្វាន់​ ​និង​លិខិត​សរសើរ​ពី​ក្រុមហ៊ុន​របស់យើង​ផង​ដែរ​។​

 

 

​លោក​ ​ជា​ ​សុធា​ ​នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​មាន​សេចក្ដី​ស្ងើចសរសើរ​ក្រៃលែង​ ​នៅពេលដែល​បានឃើញ​ថា​ ​បេក្ខជន​ប្រកួត​របស់យើង​ពិតជា​មាន​សមត្ថភាព​ ​និង​វិជ្ជាជីវៈ​ខ្ពស់​។​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​ក​ម្រិ​ត​សមត្ថភាព​របស់​អ្នក​ទាំងអស់គ្នា​ក្នុងថ្ងៃនេះ​ ​គឺ​ដល់​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ ​ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​បាន​ល្អ​លើស​ពី​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ទៅទៀត​។​ ​ដូច្នេះ​ ​អ្នក​ទាំងអស់គ្នា​សមនឹង​ទទួល​បានការ​កោតសរសើរ​ ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ពី​គណៈកម្មការ​។​ ​ខ្ញុំ​ក៏បាន​មើលឃើញ​ដែរ​ថា​ ​បេក្ខជន​របស់យើង​មាន​សមត្ថភាព​អាច​ធ្វើអ្វី​ៗ​បាន​ច្រើនជាង​នេះ​ទៀត​ ​អ៊ីចឹង​ ​ខ្ញុំ​សូម​ណែនាំ​បេក្ខជន​ទាំងអស់គ្នា​ឱ្យ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ឆ្ពោះទៅ​មុខ​ជានិច្ច​ ​ដើម្បី​ឈាន​ទៅដល់​សក្តានុពល​ពេញលេញ​របស់​ខ្លួន​ ​ដើម្បី​សម្រេច​គោលដៅ​រួម​របស់យើង​ ​និង​ដើម្បី​ភាព​ល្អ​ប្រសើរ​សម្រាប់​ខ្លួនឯង​ ​សម្រាប់​ក្រុមហ៊ុន​ ​សម្រាប់​អតិថិជន​ ​សម្រាប់​ទី​ផ្សារ​ ​និង​សម្រាប់​ប្រទេសជាតិ​យើង​ផង​ដែរ​»​។​

​សមិទ្ធផល​នៃ​កម្មវិធី​ប្រកួត​នេះ​ ​គឺជា​ចំណែក​យ៉ាងសំខាន់​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់យើង​ ​និង​ជា​ស្ពាន​សម្រាប់​សម្រេច​គោលដៅ​រួមគ្នា​ជាច្រើន​ទៀត​ ​ដើម្បី​វឌ្ឍនភាព​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​ ​ក្នុង​ឱកាស​នេះ​ ​ក្រុមហ៊ុន​យើងខ្ញុំ​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈកម្មការ​វាយ​តម្លៃ​ ​និង​ភ្ញៀវកិត្ដិយស​ទាំងអស់​ ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​វាយ​តម្លៃ​ ​ចែករំលែក​បទពិសោធន៍​ ​និង​ផ្ដល់​ចំណេះ​ដឹង​ ​ដល់​បេក្ខជន​របស់យើង​ ​ដែល​អាច​អនុញ្ញាត​ឱ្យពួ​គ​គាត់​បាន​ដឹង​ពី​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម​ ​ជាពិសេស​តាមរយៈ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ផ្សេងៗ​ក្នុង​អំឡុង​ពេល​ប្រឹក្សា​យោបល់​ដល់​អតិថិជន​ ​ដូច្នេះ​ពួកគាត់​អាច​ប្រែក្លាយ​ខ្លួន​ជា​ប្រភព​ធនធាន​ដ៏​ល្អ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ ​និង​ផែនការ​វិនិយោគ​ដល់​អតិថិជន​របស់​ពួកគាត់​។​ ​ទាំងអស់​នេះ​សុទ្ធតែ​ស្របតាម​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​គឺ​ ​«​ជា​ចំណុច​ចាប់ផ្ដើម​វិនិយោគ​ហិរញ្ញវត្ថុ​»​ ​។