​នៅពេលដែល​យើង​និយាយ​អំពី​ ​Customer​ ​Price Index​ (C​P​I​) វិនិ​យោគិន​ដែល​មាន​បទពិសោធន៍​ទៅលើ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ ​ជាពិសេស​ឧបករណ៍​និស្សន្ទ ​ប្រាកដជា​បាន​ស្គាល់​ ​និង​ដឹង​ពី​អត្ថប្រយោជន៍​របស់​ C​P​I​ ​នេះ​រួចមក​ហើយ​ ​ពីព្រោះ​ថា​ទាំង​ពេល​ចេញផ្សាយ​ទិន្នន័យ​ប៉ាន់ស្មាន​ ​និង​ទិន្នន័យ​ជាក់ស្ដែង​របស់​ C​P​I​ វិនិ​យោគិន​សុទ្ធតែ​អាច​ទទួល​បានឱកាស​ជួញ​ដូរ​កាន់តែ​ខ្ពស់​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​។​

​និយាយ​មកដល់​ចំណុច​នេះ​ ​អ្នក​ដែល​មិនទាន់​មាន​បទពិសោធន៍​ក្នុង​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​វិញ​ប្រហែលជា​ឆ្ងល់​ហើយ​ថា​ ​តើ​អ្វី​ទៅជា​ C​P​I​ ​ហើយ​វិនិ​យោគិន​អាច​ទាញ​ប្រយោជន៍​ពី​ការ​ចេញផ្សាយ​ទិន្នន័យ​នេះ​ដោយ​របៀបណា​។​

C​P​I​ ​គឺជា​ទិន្នន័យ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ការិយាល័យ​ស្ថិតិ​ការងារ​សហរដ្ឋអាមេរិក​ (​Bureau​ o​f​ ​Labor​ ​Statistics​) ​ដើម្បី​ប្រើ​ជា​រង្វាស់​អតិផរណា​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បំផុត​ ​ឬ​ជា​តួលេខ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​តំណាង​ឱ្យ​តម្លៃ​នៃ​អ្វីមួយ​នៅ​ក្នុង​ការ​គណនា​។​

ក្នុង​ការ​ប្រើ​ជា​រង្វាស់​អតិផរណា​នេះ​ផង​ដែរ​ C​P​I​ ​គឺជា​វិធានការ​មួយ​ដែល​ពិនិត្យ​ទៅលើ​មធ្យម​ភាគ​នៃ​តម្លៃ​នៃ​កញ្ចប់​ទំនិញ​ ​និង​សេវាកម្ម​ផ្សេងៗ​ដូចជា​៖​ ​ការ​​​ដឹក​ជ​ញ្ចូ​ន​ ​អាហារ​ ​និង​ការថែទាំ​សុខភាព​ជាដើម​ ​តាមរយៈ​ការផ្លាស់ប្តូរ​តម្លៃ​នៃ​ធាតុ​នីមួយៗ​នៅ​ក្នុង​កញ្ចប់​ទំនិញ​ ​ឬ​សេវាកម្ម​ទាំងនោះ​ដែល​បាន​កំណត់​តម្លៃ​ទុកជាមុន​ ​រួចហើយ​ត្រូវ​បាន​គេ​គណនា​ជា​តម្លៃ​មធ្យម​ភាគ​។​

​យើង​ដឹង​ហើយ​ថា​ ​កាលណា​មាន​ក​ម្រិ​ត​អតិផរណា​ខ្ពស់​ ​នោះ​មានន័យ​ថា​ទំនិញ​ ​និង​សេវាកម្ម​ ​គឺ​មានការ​កើន​តម្លៃ​ ​ហើយក៏​មានន័យ​ថា​តម្លៃ​រូបិយ​ប​ណ្ណ ​គឺ​មានការ​ថយ​ចុះ​។​ ​ដូច្នេះ​ ​នៅពេលដែល​តម្លៃ​ប៉ាន់ស្មាន​ ​ឬ​តម្លៃ​ពិតប្រាកដ​របស់​ C​P​I​ ​ត្រូវ​បាន​ចេញផ្សាយ​ហើយ​ ​នោះ​វា​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ទូទៅ​ដឹង​ពី​ទំនោរ​ប្រែប្រួល​នៅ​ក្នុង​សេដ្ឋកិច្ច​។​ ​សម្រាប់​អ្នក​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​វិញ​ ​នេះ​ជា​កត្ដា​ព័ត៌មាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​វិភាគ​ទិសដៅ​ជួញ​ដូរ​ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​ផង​ដែរ​។​

​សម្រាប់​អ្នក​ដែល​អ្នកមាន​ចំណាប់អារម្មណ៍​ចង់​យល់​ដឹង​បន្ថែម​ទាក់ទង​នឹង​វិ​ស័​យ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​សូម​ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ​ ​០​២​៣​ ​២​២​៦​ ​៦​៦​៦​ ​ឬ​ ​តាមដាន​ការ​ចេញ​ផ្សា​ញ​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់​ៗ​ផ្សេងទៀត​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់យើង​។​